(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងលោក ឈួន ចាន់់ណា ជាអភិបាលស្រុកសាមគ្គីមានជ័យ ជំនួសលោក វន ស៉ីផា អភិបាលស្រុកចាស់ ដែលត្រូវប្តូរទៅកាន់តំណែងអភិបាលស្រុកកំពង់ត្រឡាច។

នៅពិធីនេះមានការអញ្ជើញចូលរួមពីលោកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការអង្គភាពមន្ទីរនៅជុំវិញខេត្តនិងលោកមេឃុំក្រុមប្រឹក្សាឃុំជាង២០០នាក់។

ក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត បានបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកថ្មីក្នុងពេលនេះសំដៅធ្វើឱ្យការ គ្រប់គ្រងដឹកនាំរដ្ឋបាលក្រុង និងសង្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លើយតប នឹងតម្រូវការនៅក្នុងមូលដ្ឋាន ហើយក៏ជាការផ្តល់ឱកាសលើសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ជាតិតាមកម្មវិធីយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងដោះស្រាយរាល់ទំនាស់ និងតម្រូវការចាំបាច់នានារបស់ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋានដែលជាម្ចាស់ឆ្នោត ពិសេសតែត្រូវខិតខំបង្ក្រាបនូវរាល់ល្បែងស៊ី សងនាំមិននៅសន្តិសុខ ក្នុងការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលស្រុកថ្មី ដែលទើបនឹងចូលកាន់តំណែងត្រូវខិតខំប្រឹងសហការជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន និងផ្នែកធ្វើការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយសាមគ្គី ភាពរក្សាឱ្យ បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈនិងសុវត្ថិភាពសង្គម យកចិត្តទុកដាក់ជំរុញបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កា ត់និងបង្រ្កាបបទល្មើសនានា ពិសេសសកម្មភាពលួចឆក់ប្លន់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។

លោក ឈួន ចាន់ណា អភិបាលស្រុក ដែលត្រូវបានតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ទំនុកចិត្ត តែងតាំងលោក ជាអភិបាលស្រុកសាមគ្គីមានជ័យ។

ដើម្បីជាការឆ្លើយតបនឹងទំនុកចិត្តនេះលោកអភិបាលក្រុងថ្មី ក៏បានធ្វើការប្តេជ្ញាចិត្តតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋាន ដោយយកចិត្តទុកដាក់រអនុវត្តតួនាទីភារកិច្ច ខិតខំដោះ ស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុស ត្រូវ ដោយ​ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងរក្សាឲ្យបានសាមគ្គីភាពឯកភា ពផ្ទៃក្នុងឲ្យបានល្អប្រសើរដើម្បីបម្រើ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ធ្វើយ៉ាងណាឲ្យពួកគាត់គឺមានជំនឿនិងទំនុកចិត្តមកណាថ្នាក់ដឹកនាំដើម្បីឱ្យពួកគាត់គាំទ្របន្តទៀតនូវការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឈានទៅទទួលបានជ័យជម្នះថែមទៀត ក្នុងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ៕