(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ អង្គកឋិនព្រះរាជទាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងហែហមអមមហាពុទ្ធបរិស័ទគ្រប់ទិសទី ដង្ហែមកថ្វាយ ប្រគេន ព្រះសង្ឃគង់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរួបរួមបច្ច័យកសាងអគារសិក្សាថ្មីកម្ពស់៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

អង្គកឋិនព្រះរាជទាន ព្រះមហាក្សត្រ ជាការចូលរួមចំណែកដ៏ថ្លៃថ្លាបំផុតក្នុងវិស័យអប់រំ និងការផ្តល់ការដូជីវិតអប់រំ ឱ្យនិស្សិតគ្រប់ខេត្តក្រុង បានបន្តសិក្សាដោយឥតបង់ថ្លៃ៤ឆ្នាំ ក៏ដូចជាការចូលរួមលើកកម្ពស់វឌ្ឍភាពអប់រំកម្ពុជា ជាមួយរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។

ពុទ្ធិកសាកវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៉ី ក្បែរផ្សារទំនើបអ៉ីអន១។

សប្បុរសជនទាំងឡាយ ក៏អាចចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាកសាងអគារសិក្សាមួយនេះ តាមរយៈ៖

* គណនី ABA 077 402 402 $ * គណនី ABA 086 402 402 ៛ * គណនី អេស៉ីលីដា 34830429999999 $ * គណនី អេស៉ីលីដា 34830429999998 ៛ * ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402 * គណនីWing 04377777 (KHR) គណនី wing 04177777 (USD) * ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ៕