(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាប់បង្គាប់តែងតាំង លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូក មិនមែនរាជរដ្ឋាភិបាលអត់លុយទេ តែដោយសារមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និងសូមការយោគយល់ ចំពោះបិទចរាចរណ៍ផ្លូវមួយចំនួន

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសពីភាពជោគជ័យដែលប្តឹង សម រង្ស៉ី នៅតុលាការបារាំង ហើយសម្រេចមិនប្តឹងសាលាឧទ្ធរណ៍ទេ

៤៖ សម្ដេចតេជោ ហ៊ុន សែន៖ មាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងពីការបង្កើតរាជរដ្ឋាភិបាល មិនមែនចែងពីការដកហូតតំណែងឡើយ

៥៖ សម្តេចតេជោ ហ៊ុន សែន សម្រេចតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

៦៖ សម្តេចតេជោ ហ៊ុន សែន រំលឹករឿងខ្ចីលុយគេ៣លានដុល្លារ ដើម្បីជួយសង្គ្រោះ លោកស្រី ទេព កុលាប ឱ្យរួចផុតពីបណ្តឹងរបស់ ឧកញ៉ា កុក អាន

៧៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាផលិតនាឡិកាក្នុងស្រុក២៥គ្រឿង ចែកមេដឹកនាំអាស៊ាន និងដៃគូសន្ទនា​ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

៨៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រី២រូប គិតគូរផ្ដល់ការអប់រំដល់ពលរដ្ឋចំណាកស្រុក

៩៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថតបានត្រឹម៣០% ចំណាយថវិកាអស់២.៥លានដុល្លារ ត្រៀមថវិកាសរុប៦លានដុល្លារដើម្បីថតបញ្ចប់រឿងនេះ

១០៖ អាល្លឺម៉ង់ នឹងបញ្ជូនប្រព័ន្ធអាវុធការពារដែនអាកាសឱ្យអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ

១១៖ បាតុកម្មថ្មីៗកើតមានឡើង នៅតាមទីក្រុងមួយចំនួននៃតំបន់អឺរ៉ុប ចំពោះការកើនឡើងតម្លៃថាមពល និងអតិផរណា, ក្នុងនោះបាតុករក៏បានស្រែកឲ្យចាកចេញពី NATO គិតប្រទេសខ្លួនជាមុន

១២៖ លោក បៃដិន សន្យាប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបៗឱ្យអ៊ុយក្រែន ក្រោយការវាយប្រហារមីស៉ីលយ៉ាងចាស់ដៃរបស់រុស្ស៉ី

- ព័ត៌មាន Fresh News Plus

១៖ Musk និយាយថាទីក្រុងប៉េកាំងមិនចង់ឱ្យលោកលក់ផ្កាយរណប Starlink នៅក្នុងប្រទេសចិនទេ

២៖ កើបលុយមិនស្ទើរ! Lee Jung Jae អាចរកប្រាក់បានខ្ទង់៧០ម៉ឺនដុល្លារ សម្រាប់ការថតត្រឹមតែ ១ភាគប៉ុណ្ណោះ នៃរឿង «Squid Game» រដូវកាលទី២