(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងតាមកម្រិតសញ្ញាបត្រ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីនៃក្របខ័ណ្ឌបោះឆ្នោតជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដល់អ្នករាជការ គ.ជ.ប ២រូប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ មន្ត្រីទាំង២រូប ដែលត្រូវដំឡើងថ្នាក់រួមមាន៖

ទី១៖ លោក ទូច បូនីត ពីឧត្តមមន្ត្រីថ្នាក់លេខ៦ មកជាថ្នាក់លេខ៥
និងទី២៖ លោក ស៊ួន សោម ពីឧត្តមមន្ត្រីថ្នាក់លេខ៦ មកជាថ្នាក់លេខ៥៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖