(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ក្នុងនោះករណីដឹកជញ្ជូន រក្សាទុក៣ករណី និងជួញដូរ១២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,០៤៣ករណី ឃាត់មនុស្ស ១១,៩០៣នាក់ (ស្រី៧៥០នាក់)៕