(ភ្នំពេញ)៖ ពិភពលោកបានផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួត ហើយដោយយោងទៅតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនបណ្ដាញសង្គម Facebook បានបង្ហាញថា ត្រឹមតែ១/៣ ប៉ុណ្ណោះនៃពិភពលោកទាំងមូល ដែលបានប្រើប្រាស់បណ្ដាញអ៊ីនធើណេត ហើយក្រុមហ៊ុនសង្ឃឹមថា នឹងនាំយករស់ជាតិជីវិតថ្មីនេះ ទៅកាន់អ្នកដែលនៅសេសសល់បន្ថែមទៀត។

ទស្សនវិស័យថ្មីបានបង្ហាញថា ស្ថិតិបានកើនឡើងប្រមាណ៤០%រៀងរាល់ឆ្នាំលើការចេះផ្សាយនានា នេះដោយយោងទៅតាម គ្រឺះស្ថានIDC។ សំនួរសួរថា តើអ្នកម៉ាឃីតធីងត្រូវការតែស្ថិតិ និងការវិភាគ? ពិតខ្លាំងណាស់ ស្ថិតិ និងការវិភាគដ៏ត្រឹមត្រូវ ពិតជាសំខាន់ណាស់ សម្រាប់អ្នកម៉ាឃីតធីង ក្នុងការចាប់យកឱកាសទីផ្សារ ប៉ុន្តែចំណេះដឹង និងព័ត៌មានទាំងនេះ គួរតែមានភាពជាក់លាក់ ច្រើនជាងការវិភាគ របស់ក្រុមការងារអ្នក។

ចំណេះដឹងមិនប្រាកដថា មកពីមានស្ថិតិច្រើននោះទេ វាអាចមកតាមរយៈកិច្ចពិភាក្សានានារបស់អ្នក។ ក្នុងនាមជាអ្នកម៉ាឃីតធីង ត្រូវតែសម្លឹងមើលនៅរាល់ព័ត៌មាន និងចំណេះដឹងនាដែលកាត់មុខយើង។ ស្ថិតិ និងការវិភាគ នឹងមានប្រយោជន៍ប្រសិន បើយើងចេះបំលែងវាទៅជាផលិផល សម្រេចដែលមានប្រយោជន៍។ អ្នកម៉ាឃីតធីងជោគជ័យ ជាអ្នកដែលចេះបញ្ជ្រៀបនូវព័ត៌មាន ដែលខ្លួនមានទៅជាប្រយោជន៍ លើចំណេះដឹងដែលអតិថិជន និងភាគីពាក់ព័ន្ធកំពុងមាន។

ចំណេះដែលយើងទទួលបាន មិនថាតាមប្រភពនាមួយក៏ដោយ នឹងផ្ដល់នូវប្រយោជន៍ ក្នុងគម្រោងម៉ាឃីតធីងរបស់យើង ប្រសិនបើយើងដឹងវិធីសាស្រ្តក្នុ ងការប្រើប្រាស់វាឲ្យបានជាប្រយោជន៍។ យើងនឹងពិភាក្សាគ្នាយ៉ាងលម្អិត អំពីចំណុចនេះនៅក្នុងសិក្ខាសាលាស្ដីពី «Driving Growth Through Effective Marketing»។ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងព័ត៌មានលម្អិត អំពីជំនាញម៉ាឃីតធីង ពិសេសក្នុងការបង្កើតគម្រោងម៉ាឃីតធីងជោគជ័យ ដោយពឹងលើចំណេះដឹងច្បាស់លាស់។

សិក្ខាសាលានេះ នឹងរៀបចំឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារកាប៉ូឌីយ៉ាណា ក្រុមភ្នំពេញ ក្រោមវត្តមានវាគ្មិនជំនាញជនជាតិអង់គ្លេសគឺ លោក Asanka De Silva ដែលមានបទពិសោធជោគជ័យជាង១៧ឆ្នាំក្នុងការដឹកនាំក្រុមហ៊ុនធំៗនៅអាស៊ី និងអ៊ឺរ៉ុប ដូចជាក្រុមហ៊ុនភេស្ជជៈកូកាកូឡាជាដើម។ ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ ០១២ ៣៧៧ ២៧១ និង ០៧៧ ៨២៦ ៧៨៣៕