(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងពីការជ្រើសរើស និស្សិតអាហារូបករណ៍ ថ្នាក់ឧត្តមសិក្សាចំនួន៤កន្លែង ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យ នាវាចរណ៍វៀតណាម សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Facebook របស់ក្រសួងអប់រំ។

ក្រសួងអប់រំបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយចំពោះព័ត៌មានលំអិតសូមទំនាក់ទំនង ការិយាល័យទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យនាវាចរណ៍វៀតណាម តាមរយៈលេខទូរស័ព្ទ៖ (+៨៤) ០៣១ ៣៨២៩ ១០៩ ឬ ០៩៧៣ ៧៨២ ៩៧៥ និងអ៊ីមែល ៖ [email protected] ឬគេហទំព័រ ៖ http://www.vimaru.edu.vn