(ភ្នំពេញ)៖​ បុរសម្នាក់ខឹងប្រពន្ធរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ​​ ជាមួយបងប្អូនបានបីថ្ងៃ​ តូចចិត្តពេកយកកាំបិតកាត់ពងខ្លួនឯង ដើម្បីបញ្ចប់ជីវិត​ តែត្រូវគេជួួយទាន់។

ហេតុការណ៍នេះ ដ៏ញាក់សាច់នេះ បានកើតឡើងយប់ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។​

បើតាមសម្ដីបងប្អុនជនរគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ​ គង់​ វិចិត្រ​ អាយុ២៧ឆ្នាំ​ មានស្រុកកំណើតក្នុងខេត្តស្វាយរៀង។

ប្រភពដដែលបានបន្ដថា​ ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធ​ ហើយរត់ចេញពីផ្ទះមកស្នាក់នៅភ្នំពេញ ជាមួយបងប្អូនបានបីថ្ងៃ​ ក៏តូចចិត្តពេកបានយកកាំបិតកាត់ពងខ្លួនឯងដើម្បីបញ្ចប់ជីវិត​ តែត្រូវបានប្រជាពលរដ្ឋឃើញទាន់​ ទើបបញ្ជូនមកមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះជីវិត៕