(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើស មន្ដ្រីបុគ្គលិក ជាប់កិច្ចសន្យារយៈពេលខ្លី ១៦៨នាក់ ដើម្បីបម្រើការ សម្រាប់ ការចុះឈ្មោះបោះឆ្នោត។ការជ្រើសរើសនេះ នឹងចាប់ផ្ដើមទទួលពាក្យ ចាប់ពី ថ្ងៃទី១៥ ខែមិថុនា រហូតដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែល អង្គភាព Fresh News ទើបទទួលបាន នៅថ្ងៃនេះ។

ក្នុងនោះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា បេក្ខជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារ​សូមទៅ ទំនាក់ទំនងដាក់ពាក្យនៅទីស្ដីការ គ.ជ.ប ដែលមានទីតាំង ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ អាគារH នៅរៀងរាល់ម៉ោងធ្វើការ។ សូមបញ្ជាក់ថា ពាក្យសុំចូលបម្រើការងារ មានចែកជូនដោយឥតគិតថ្លៃ៕

សូមអានសេចក្តីជូនដំណឹង របស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖