(ភ្នំពេញ)៖ ទូរទស្សន៍អនឡាញ Fresh News TV ក្រោមកិច្ចសហការជាមួយនឹងទូរទស្សន៍ BTV នឹងនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំ ទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិឆាយនីសតៃប៉ិ (Chinese Taipei) នាក្បាលព្រលប់ថ្ងៃអង្គារ ទី០៧ ខែមថុនា ឆ្នាំ២០១៦។

Fresh News ក៏សូមអរគុណចំពោះលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍ BTV ដែលបានអនុញាតឲ្យធ្វើការផ្សាយបន្តផ្ទាល់ចំពោះការ ប្រកួតនេះ ដើម្បីចូលរួមលើកតម្កើងវិស័យកីឡា​ ឲ្យកាន់តែផុសផុល និងទទួលបានការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បនេះ។

កម្មវិធីប្រកួតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង៧៖០០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយតម្លៃសំបុត្រទស្សនាផ្ទាល់១ម៉ឺនរៀល និង៥ពាន់រៀល។ ដូច្នេះសូមរង់ចាំទស្សនាផ្សាយផ្ទាល់​ តាមកញ្ចក់ទូរទស្សន៍ BTV និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV រួមជាមួយនឹង Facebook និង YouTube ផងដែរកុំបីខាន ដើម្បីចូលរួមគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា៕