​(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ (Sangri-LaDialog)​ នៅ​ប្រ​ទេស​សឹង្ហ​បុរី​ នៅ​ក្នុង​ឆ្នាំ​២០១៦​​នេះ ដែលនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំនោះ គឺ​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់​សំខាន់ ​ទៅ​លើ​ប​ញ្ហា​ស​ន្តិសុខ​ តំប​ន់​អាស៊ី​ប៉ា​ស៊ីហ្វិក​។

នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ បានដឹកនាំគណៈប្រតិភូមកម្ពុជា ទៅចូលរួម​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី១៥​ នៅ​ប្រ​ទេស​សឹង្ហ​បុរី​​ ​ចាប់​ពីថ្ងៃទី​០៣​ ដ​ល់​ថ្ងៃទី​០៦ ខែ​មិថុនា​ ឆ្នាំ​២០១៦។ នៅល្ងាចថ្ងៃទី៦ ខែមិថុនាម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានត្រឡប់មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។

គេហទំព័រក្រសួងការពារជាតិ បានចុះផ្សាយពាក់ព័ន្ធនឹងកិច្ចប្រជុំនោះថា ​​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ ក៏​មាន​ការ​ចូល​រួម​ពី​រ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ ម​ក​ពី​ស​ហ​រ​ដ្ឋអាមេរិក​ កាណាដា​ បារាំង​ ជប៉ុន​ ឥណ្ឌា​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ប​ណ្តា​ប្រ​ទេស​មួយ​ចំនួន​ទៀត​រួម​ទាំង​ អនុរ​ដ្ឋ​ម​ន្ត្រី​ការ​ពារ​ជាតិ​ មេប​ញ្ជាការ​ក​ង​ទ័ព​ និង​វាគ្និន​សំខាន់ៗ​ម ​ក​ពីប​ណ្តា​ប្រ​ទេស​នានា​ជុំវិញ​ពិភ​ព​លោក​ ស​រុប​ទាំងអស់​មាន​៥០ប្រ​ទេស​បាន​ចូល​រួម​។

ក្រសួងការពារជាតិបានឲ្យដឹងទៀតថា កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី១៥​ បាន​ធ្វើ​ការ​ពិភាក្សា​ទៅ​លើស​ភាព​ការ​វិវ​ត្ត​ន៍ថ្មីៗ ​ស្រ​ប​ពេល​ដែល​ តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក​ កំពុង​តែ​មាន​ការ​រីក​ចំរើន​លើវិស័យ​ន​យោបាយ​ សេដ្ឋ​កិច្ច​ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រ​ឈ​ម​​ និង​ប​ញ្ហា​ស​ន្តិសុខ​ផ​ង​ដែរ​។ ​តាម​រ​យៈ​កិច្ច​ប្រ​ជុំ​នេះ​ ប​ញ្ហា​ប្រ​ឈ​ម​​មួយ​ចំនួន​ត្រូវ​​​បាន​លើក​ឡើង​ និង​ធ្វើ​ការ​ពិភាក្សា​ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ដូច​ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ ​ប​ញ្ហា​នុយ​ក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង​ ប​ញ្ហា​គ្រោះថ្នាក់​ដែល​កើត​ចេញ​ ពី​​ពួក​ជ្រុល​និយ​ម​នៅ​លើ​ពិភ​ព​លោក​ និង​ប​ញ្ហា​សំខាន់ៗ​ជា​ច្រើន​ទៀត​។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា ក្នុង​រ​យៈពេល​២ថ្ងៃ​ (ថ្ងៃទី៤ និងទី៥ ខែមិថុនា) កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ីលើក​ទី១៥​ បាន​ប្រ​ព្រឹត្តិ​ទៅ​តាម​រ​បៀប​វារៈ​រ​ប​ស់ខ្លួន ​​ដោយ​បាន​ពិភាក្សា​លើ​ប្រ​ធាន​ប​ទ​រួម​មាន​៖​ ការ​ជួប​ប្រ​ទះ​នូវ​ប​ញ្ហា​ប្រ​ឈ​ម​ស​ន្តិសុខ​ ដ៏ស្មុក​ស្មាញ​រ​ប​ស់​អាស៊ី​ ការ​គ្រ​ប់​គ្រ​ង​ការ​ប្រ​កួត​ប្រ​ជែង​ផ្នែក​យោធា​នៅ​អាស៊ី។ ​ប្រ​ធាន​ប​ទ​ស្តីពី​ប​ញ្ហា​ប្រ​ឈ​ម​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ និង​ប្រ​ធាន​ប​ទ​ស្តីពី​ការ​ប​ន្ត​គោល​បំណ​ង​ស​ន្តិសុខ​រួម​។​ ឆ្ល​ង​តាម​រ​យៈ​នៃ​ស​ម័យ​ប្រ​ជុំ​ពេញ​អង្គ​នីមួយៗ​ ​នៃ​កិច្ច​ប្រ​ជុំ​កំពូល​ស​ន្តិសុខ​អាស៊ី​លើក​ទី​១៥​ រាល់​ប្រ​ធាន​ប​ទ​ ដែល​បាន​លើក​ឡើង​បាន​ផ្ត​ល់​វិសាល​ភាព​ សំរាប់​ការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ ​ទៅ​លើ​និន្នាការ​ស​ន្តិសុខ​តំប​ន់សំខាន់ៗ​ ក៏​ដូច​ជា​អនុញ្ញាតិ​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ទៅ​លើ​ ប្រ​ធាន​ប​ទ​យ៉ាង​ជាក់​លាក់​ដែល​ទាក់ទ​ង ​ទៅ​និង​តំប​ន់​នា​ពេល​ប​ច្ចុប្ប​ន្ន​៕