(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជនអន្តោប្រវេសន៍ តាមបណ្តាក្រុមហ៊ុនចំការកៅស៊ូ នៅស្រុកសន្ទុក ខេត្តកំពង់ធំនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធ និងមន្រ្តីក្រោមឱវាទមួយចំនួនទៀត។

ការចុះត្រួតពិនិត្យខាងលើនេះ លោក គង់ វិមាន បានស្នើឲ្យក្រុមហ៊ុន ត្រូវយកតារាងបើកប្រាក់ច្បាប់ដើម របស់កម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន មកត្រួតពិនិត្យជាមុនសិន សូមឲ្យក្រុមហ៊ុនប្រគល់កាតរបស់ក្រសួការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់ទៅឲ្យជនបរទេសទាំងអស់ ត្រូវដាក់ជាប់និងខ្លួនជានិច្ចដើម្បីងាយស្រួល ក្រុមការងារអធិការកិច្ចចុះពិនិត្យមើល ប្រសិនបើជនបរទេសណាគ្មានកាត នៅជាប់និងខ្លួនចាត់ទុកថា គេចវេសមិនបានធ្វើសៀវភៅការងារ។

ចំពោះជនបរទេសដែលមានវីសារ E ទោះបីមកធ្វើការនៅក្នុងឆ្នាំ២០១៦ក៏ដោយ មួយថ្ងៃក៏គិតសៀវភៅការងារមួយឆ្នាំដែរ ទោះបីក្រុមហ៊ុនជួលអ្នកមកដាំស្ល ក៏ដោយបើសិនគ្មានវីសារ E ទេ​ ត្រូវបណ្តេញចេញឲ្យត្រឡប់ទៅស្រុកវិញ កុំឲ្យមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើការផាកពិន័យ នាំឲ្យមានការលំបាក។

លោកបានបន្តទៀតថា នេះជាការផ្សព្វផ្សាយជាលើកទីពីរ ចំពោះការផាកពិន័យគឺផ្អែក ទៅលើតារាងបរិយាយបទល្មើសដែលមាន២១ចំណុច ចុះហត្ថលេខាដោយអន្តរក្រសួង គឺក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច ដោយឡែក
ចំពោះជនបរទេស ដែលមកស្នាក់នៅក្នុងទីតាំងរបស់ក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុនត្រូវរាយការណ៍ ដល់អាជ្ញាធរមូលដ្ឋានមិនឲ្យលើសពី ២៤ម៉ោងនោះឡើយ។

លោក គង់ វិមាន បញ្ជាក់ថា «នេះជាកាត្វកិច្ចរបស់ម្ចាស់ទីតាំង ដែលរដ្ឋបានអនុញ្ញាត សម្បទានសង្គមកិច្ចឬសម្បទានសេដ្ឋកិច្ច​ ហើយក្រុមហ៊ុនត្រូវមានការទទួលខុសត្រូវ និងបង្កលក្ខណៈឲ្យសមត្ថកិច្ច បានត្រួតពិនិត្យផងដែរ ក្នុងករណីមិនមិនរៀងចាល​ អាជ្ញាធរ និងរៀបចំសំណុំរឿងទៅតុលាការ»