(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន​ សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

កម្មវិធីសម្ពោធនេះ Fresh News នឹងធ្វើការផ្សាយផ្ទាល់តាមរយៈ Fresh News, Facebook និង Youtube។

សូមជំរាបថា​ កាលពីម្សិលមិញបន្ទាប់ពីសម្តេច​ បានបញ្ចប់ការចូលរួម នៅក្នុងកម្មវិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិ​មឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចតេជោ ហ៊ុន​ សែន ធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តព្រះសីហនុ៕