(ភ្នំពេញ)៖​ នារីជនជាតិចិនម្នាក់រវល់តែចុចទូរស័ព្ទ​ បានបើករថយន្ដស៊េរីមួយគ្រឿង បុករបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំង​បណ្ដាលឱ្យ រថយន្ដបែកកង់ទៅមុខលែងរួច​ តែសំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្ដស៊េរីមួយម៉ាក JAGUAR ពាក់ស្លាកលេខ ភ្នំពេញ 2AB-1088 បើកបរដោយនារីម្នាក់ជាជនជាតិចិន​ ក្នុងទិសដៅពីត្បូងទៅជើង​ ដោយសារតែនារីជាអ្នកបើកបរកំពុង តែរវល់ចុចទូរស័ព្ទ ក៏បានជ្រុលចង្កូតទៅបុករបាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៤ផ្ទាំងពេញទំហឹង​ បណ្ដាលឱ្យរថយន្ដបែកកង់ទៅមុខលែងរួច​ តែសំណាងមិនមានណា ម្នាក់រងគ្រោះឡើយ។ ក្រោយពេលកើតហេតុ​ រថយន្ដបង្កត្រូវបានសមត្ថកិច្ច​ ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុងភ្នំពេញ​ ដើម្បីចាត់ការតាមនីតិវធី៕