(បាត់ដំបង)៖ ជនសង្ស័យ២នាក់ កំពុងតែធ្វើដំណើរទៅសងសឹកគំនុំចាស់ តែមិនទាន់បានសម្រចផង ត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុច​ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើតាមមន្ដ្រីកងរាជអាវុធបានឱ្យដឹងថា ជនសង្ស័យទាំង២ ដែលបានប៉ុនប៉ងធ្វើសកម្មភាពកាប់សម្លាប់គេនោះ ទី១ឈ្មោះ គឿន រដ្ឋា អាយុ២៦ឆ្នាំ ទី២ឈ្មោះ យាក កុសល អាយុ២៣ឆ្នាំ មានទីលំនៅ​ឃុំគារ ស្រុកមោងឬស្សី និងដកហូតបានម៉ូតូ១គ្រឿង គ្មានស្លាកលេខ ព្រមទាំងកាបិត១ដើមផងដែរ។ មន្ដ្រីដដែរ បន្ដថា មូលហេតុដែលនាំឱ្យជនសង្ស័យទាំង២ ប៉ុនប៉ងធ្វើ​សកម្មភាព​កាប់សម្លាប់នេះ គឺបណ្ដាលមកពី ជនសង្ស័យធ្លាប់មានទំនាស់ជាមួយជនរងគ្រោះកាលពី២ឆ្នាំមុខមកម្ល៉េះ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២ត្រូវបានបញ្ជូនខ្លូនទៅកាន់ បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថស្រុក​មោឬស្សី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕