(កំពង់ស្ពឺ)៖ មុខសញ្ញាជួញដូរគ្រឿងញៀន ​ចំនួន​២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី​៦ ខែមិថុនា​ ឆ្នាំ២០១៦នេះ ត្រង់ចំណុចខ្នងប្រ​ឡាយមេរលាំងជ្រៃ ឡាយខាង ត្បូងភូមិ សំរោង ឃុំត្រពាំងគង​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ ឃុត សុផល​ អធិការនគរបាល ស្រុកសំរោងទង ប្រាប់ថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ នូ រ៉ាមី ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិបាក់ករ ឃុំព្រៃ​ញាតិ ស្រុកគងពិសី ទី២- ឈ្មោះគឹម  សារ៉ាត  ហៅ កុយប្រុស ២១ឆ្នាំ ភូមិស្លែងពរ័  ព្រៃញាតិ គងពិសី​ដកហូតថ្នាំញៀន​ចំនួន ១២​កញ្ចប់​​​តូចនឹងម៉ូតូ ០១គ្រឿងម៉ាកនិច ពរ័ក្រហមលាយស។

លោកបន្តថា​ នៅរសៀល នេះ កំលាំងសមត្ថកិច្ចបានបន្តទៅឆែកឆេដល់លំ​នៅដ្ឋាន របស់ពួកគេបន្តទៀត ដើម្បីស្វែងរកវត្ថុតាង បន្ថែមទៀត ។