(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្រុមការងារនេះមានលោក ឃួង ស្រេង ផ្ទាល់តែម្ដងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ។

ក្រោយចេញសេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋមានជំនឿជឿជាក់ថា ក្រុមការងារដែលដឹកនាំផ្ទាលដោយលោក ឃួង ស្រេង និងលោក ឃ្លាំង ហួត អមដោយស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះ នឹងបោសសម្អាតនូវទីតាំងបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានល្អប្រសើរជាងមុន ព្រោះថាកន្លែងទទួលបញ្ចាំខុសច្បាប់នេះ ក៏ជាដើមចមដែលនាំឲ្យមានអំពើចោរកម្មកើតឡើងផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖