(ភ្នំពេញ)៖ អស្ចារ្យជាមួយ Wing ដោយធនាគារឯកទេសវីង មានកម្មវិធីពិសេសសម្រាប់ អតិថិជនដែលមានគណនីវីងទាំងអស់ អាចមានឱកាសឈ្នះរង្វាន់ធំជាច្រើន ដូចជា ម៉ូតូហុងដា Scoopy ស៊េរី២០១៦ ទូរស័ព្ទ SamSung Galaxy S7 edge ទូរទស្សន៍ SamSung LED និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នេះ អតិថិជនទាំងអស់ដែលមានគណនីវីងទាំងអស់ គ្រាន់តែធ្វើប្រតិបត្តិការផ្សេងៗជាមួយសេវាកម្ម វីងដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យនេះ។ កម្មវិធីឈ្នះជាមួយវីង និងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ សំរាប់អតិថិជនដែលមានគណនីវីង ស្រាប់ និងអតិថិជនថ្មីផងដែរ ដោយការចាប់រង្វាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ជារៀងរាល់ខែ ហើយចាប់រង្វាន់លើកទី១ នៅខែកក្កដាឆ្នាំ២០១៦ ហើយការចាប់រង្វាន់នេះ មានផ្សាយតាមរយៈគេហទំព័ររបស់ Facebook វីង និងតាមរយៈទូរទស្សន៍ និងការសែត។

លោក JoJo Malolos អគ្គនាយកធនាគារឯកទេសវីង បានបញ្ជាក់ថា វីង មិនមែនត្រឹមតែផ្តល់នូវដំណោះដ៏ល្អបំផុតផ្នែកសេវាហិរញវត្ថុ តាមប្រព័ន្ធអេឡិចត្រូនិច ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់ សម្រាប់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងបាន ផ្តល់នូវបទពិសោធន៏ដ៏ល្អ សម្រាប់អតិថិជនវីងទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មវីង រហូតមកផងដែរ ហើយដើម្បី ទទួលបានគណនីវីង មកប្រើប្រាស់គឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារវីងណាមួយក៏បានដែលនៅជិត លោកអ្នកបំផុត ដើម្បីស្នើសុំបើកគណនីវីង រួចធ្វីប្រតិបត្តិការណាមួយ​តាមរយៈគណនីវីងនោះជាការស្រេច។

ជាមួយគណនីវីង លោកអ្នកអាចធ្វើប្រតិបត្តិការជាច្រើនដូចជា ផ្ញើប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយប័ត្រផ្សេងៗឆូតការតាម ម៉ាស៊ីនវីង សម្រាប់ទូទាត់ថ្លៃទំនិញ ទិញរបស់របរ Online វីជាដើម ។ ជាមួយគ្នានោះដើម្បីធ្វើប្រតិបត្តិការទំាងនេះ លោកអ្នកគ្រាន់តែចុច *989# នៅលើទូរស័ព្ទដៃរបស់អ្នក បានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយ ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត ជាមួយនឹងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

វីង ជាធនាគារឯកទេសដែលផ្តល់សេវាកម្ម ផ្នែកហិរញវត្ថុតាមរយៈទូរស័ព្ទដៃដំបូង និងឈានមុខគេបង្អស់នៅកម្ពុជា ជាមួយសេវាកម្ម ដូចជា ផ្ញើប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយប័ត្រផ្សេងៗ បើកប្រាក់បៀវត្សបុគ្គលិក វីងគិតលុយ (ឆូតកាតតាមម៉ាស៊ីនវីង) ទិញ ទំនិញតាមរយៈអ៊ីនធឺណិត និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ព័ត៌មានលម្អិតសូមចូលទៅកាន់ www.wingmoney.com ឬទំនាក់ទំនងទូរស័ព្ទ 023 999 989៕