Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

28-09-2022 16:52

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងភរិយា ព្រមទាំងសមាជិក សមាជិកានៃក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំក្រៃលែងចំពោះមរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេក របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃពុធ ៣កើត ែខអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ែខកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

មរណភាពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់ដ៏ធំធេង នូវអ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារឯកឧត្តម ក៏ដូចជាការបាត់បង់នូវមហាពុទ្ធសាសនិកដ៏ល្អប្រពៃមួយរូបក្នុងព្រះពុទ្ធសាសនា ដែលលោកបានបូជាកម្លាំងកាយ ចិត្ត បញ្ញា ព្រមទាំងធនធាន ជួយឧបត្ថម្ភទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យបានរុងរឿងជាដរាបរៀងមក។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យជាមួយ ឯកឧត្តម និង ក្រុមគ្រួសារ និងបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕