(ភ្នំពេញ)៖ លោក អ៉ិន ខួប ផ្ញើសារគោរពជូនពរ ឯកឧត្តម ម៉ៅ រិទ្ធីថា ក្នុងឱកាសដែលត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងកសិកម្ម។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសេចក្ដីអំណរសាទរយ៉ាងជ្រាលជ្រៅពោរពេញ ដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ មានជន្មាយុយឺនយូរ និងសូមទទួលបានជោគជ័យការងារថ្មីៗ បន្ថែមទៀត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូមព្រះអង្គតាមជួយថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម ម៉ៅ រិទ្ធីថា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕