(អាហ្វហ្គានីស្ថាន)៖ អ្នកកាសែត និងជាអ្នកបកប្រែជើងចាស់មួយរូបរបស់​សហរដ្ឋអាមេរិក ត្រូវបានសម្លាប់​នៅក្នុង​ខេត្ត Helmand ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការវាយឆ្មក់ទៅលើរថយន្តរបស់លោក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែមិថុនា។

លោក Zabihullah Tamanna វ័យ ៣៨ឆ្នាំ ជាអ្នកថតរូប និងជាអ្នកប្រែរបស់សេតវិមាន ប្រចាំនៅប្រទេស​អាហ្វហ្គានីស្ថាន បានស្លាប់ នៅក្នុងការវាយប្រហារពីក្រុមឧទ្ទាម​មួយមកលើរថយន្តរបស់គាត់ ខណៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវមួយស្ថិតនៅក្នុងខេត្ត Helmand។ ទាហាន​អាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ខណៈ​ពេលកំពុងធ្វើដំណើរ មានក្រុមឧទ្ទាមបានចេញមកវាយប្រហារបាញ់រះមកលើរថយន្ត ដែលបណ្ដាលលោក Tamanna ស្លាប់ និងដៃគូរបស់គាត់ឈ្មោះ David Gilkey វ័យ ៥០ឆ្នាំ បម្រើការងារនៅក្នុងស្ថាប័នវិទ្យុជាតិសាធារណៈ ព្រមទាំងអ្នកបើកបរក៏ត្រូវបានស្លាប់ផងដែរ។

ចាប់តាំងពីព្រឹត្តិការណ៍ 9/11 មក លោក Tamanna ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនមកយកព័ត៌មាននៅក្នុងប្រទេស
អាហ្វហ្គានីស្ថាន​ និងអ៉ីរ៉ាក់ ដោយគាត់មានតួនាទីបញ្ជូនព័ត៌មានផ្សេងៗទៅកាន់សេតវិមាន និងត្រូវមើលថែទាំដោយ​ទាហាន​អាហ្វហ្គានីស្ថាន ហើយគាត់ត្រូវបានអាមេរិកផ្ដល់មេដាយកិត្តិយសជាច្រើនពាក់ព័ន្ធនឹងព័ត៌មានរបស់គាត់៕