(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩១,៦៧០នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៤,៧៨៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៣២៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៨,៧៤៧នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៤០៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦៨,៤០៣នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ១០,១៦៥,៤៦៨នាក់, ដូសទី៤ចំនួន ៤,២៨៤,៦៧៣នាក់ និងដូសទី៥ចំនួន ៨៤១,៧៨៣នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕