(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៤ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី និងជួញដូរ២ករណី ដោយឃាត់ខ្លួនជនសង្ស័យ១២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤៨០៨ករណី ឃាត់មនុស្ស ចំនួន១១ ៣៥៦នាក់ (ស្រី៧០១នាក់)៕