(តាកែវ)៖ បន្ទាប់ពីបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញមកសម្ភោធសមិទ្ធិផលនានា និងកាត់ឬសសីម៉ា នៅវត្តមឿងចា ដែលស្ថិតនៅស្រុកត្រាំកក់ នៅព្រឹកថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០១៦រួចមក  រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃដដែលនេះបានអញ្ជើញចូល​រួមជាអធិបតីភាព​នៅក្នុងពិធីផ្ទេរ​តំណែងប្រធានមន្ទីរ​សុខាភិបាល​ខេត្តតាកែវថ្មី។

លោកវិជ្ជបណ្ឌិត នុត សីុណាត អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវត្រូវបានក្រសួងសុខាភិបាល​សម្រេចតែងតាំងជាប្រធានមន្ទីរ​សុខាភិបាល​ជំនួសលោក​វិជ្ជបណ្ឌិត ហែម សារ៉េត ដែលត្រូវដល់​អាយុ​ចូលនិវត្តន៍។

នៅក្នុងពិធីនេះក៏មានការ​អញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំ​សុខាភិបាល និងមន្រ្តីពាក់ព័ន្ធ​ជាច្រើននាក់ផងដែរ៕