(កំពត)៖ កុមារា កុមារី២នាក់ បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម ត្រូវក្រុមគ្រួសារប្រទះឃើញ នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងស្រះទឹក ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់អង្គភាព Fresh News ថា កុមាររងគ្រោះបានចេញពីផ្ទះ ទៅលេងក្នុងទឹកស្រះខាងលើ តាំងពីម៉ោង៣រសៀល ក្រុមគ្រួសារបាត់យូរ ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ នៅម៉ោង៥៖៣០នាទីល្ងាច។

កុមាររងគ្រោះទាំង២មាន ១-ឈ្មោះ ឌី ម៉ាត់ទ្រី ភេទប្រុស អាយុ៩ឆ្នាំ និង ២-ឈ្មោះ ស៊ុន សៀវលី ភេទស្រី អាយុ៨ឆ្នាំ កុមារទាំង២ មានផ្ទះនៅក្បែរគ្នា ក្នុងភូមិសង្កាត់កើតហេតុខាងលើ៕