(ភ្នំពេញ)៖ លោក ជៀប ស៉ីវន តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានទទួលមរណភាព នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១៖២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សពលោក ជៀប ស៉ីវន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព បុរីមេគង្គ រូយ៉ាល់ ផ្ទះលេខ១០១ ផ្លូវM០៧ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង ៖