(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ច ដំឡើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការចំនួន១២រូប ឱ្យកាន់តំណែងជាអភិបាលរងក្រុងព្រះសីហនុ, អភិបាលរងស្រុកព្រៃនប់, អភិបាលរងស្រុកកំពង់សិលា, អភិបាលស្រុកស្ទឹងហាវ និងអភិបាលក្រុងកោះរ៉ុង។

បើតាមសម្រេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មន្ត្រីរាជការទាំង២រូបនេះរួមមាន៖

ទី១៖ លោក គង់ សោភា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាលរងក្រុងព្រះសីហនុ ទៅជាអភិបាលរងស្រុកព្រៃនប់
ទី២៖ លោក យឹម សុខសំអូន ឋានរន្តស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ពីអភិបាលរងស្រុកព្រៃនប់ មកជាអភិបាលរងក្រុងព្រះសីហនុ
ទី៣៖ លោក ព្រំ ប៊ុន្នី ដំឡើងឋានន្តរស័ក្តិពីឋានន្តរស័ក្តិក្រមការដើមខ្សែ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ នៃក្រមខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ និងតែងតាំងជាអភិបាលរងស្រុកព្រៃនប់
ទី៤៖ លោក សល់ឡេះ យូសុះ ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងស្រុកព្រៃនប់
ទី៥៖ លោក លៀម ផេង ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងស្រុកកំពង់សិលា
ទី៦៖ លោក កែប សុខខេង ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងស្រុកំពង់សិលា
ទី៧៖ លោក អ៉ឹង សុវណ្ណារ័ត្ន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកស្ទឹងហាវ
ទី៨៖ លោក កុយ សាមឺធី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលស្រុកស្ទឹងហាវ
ទី៩៖ លោក អែម រ័ត្នម៉ានិល ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងក្រុងកោះរ៉ុង
ទី១០៖ លោក ឡាយ ង៉ែត ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងក្រុងកោះរ៉ុង
ទី១១៖ លោក នងឌី ណារ៉ា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងក្រុងព្រះសីហនុ
និងទី១២៖ លោក សោម សេន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងក្រុងព្រះសីហនុ៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់សម្តេចក្រឡាហោម ស ខេង៖