(កណ្តាល)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញនាំក្រុមការងារ សហការី បុគ្គលិកវិទ្យុ និងទូរទស្សន៍បាយ័ន នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី ប្រគេនដល់វត្តចំនួន២ គឺវត្តវត្តកោះប្រាក់ និងវត្តព្រះពុទ្ធអណ្ដែតរង្សី ស្តិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល និងរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន២០០អង្គ។

នៅក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានប្រគេននូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។

ទេយ្យវត្ថុសម្រាប់វត្តកោះប្រាក់ រួមមាន៖ អង្ករ២តោន, ត្រីខចំនួន២កេស មាន២០យួរ, មីចំនួន១០កេសធំ(៦០កេសតូច), ត្រីងៀតចំនួន២០គីឡូ, សាច់ក្រកចំនួន២០គីឡូ, សាច់ជ្រូផាត់ចំនួន២០គីឡូ, ទឹកដោះគោខាប់ ចំនួន៤កេស, កាហ្វេ ចំនួន១០កញ្ចប់ធំ, តែចំនួន៤គីឡូក្រាម, ស្ករសចំនួន២បេ, អំបិលចំនួន២បេ, ប៊ីចេងចំនួន២បេ, ទឹកត្រីចំនួន១០យួរ, ទឹកស៉ីអ៉ីវចំនួន១០យួរ, សាប៊ូដុំ ចំនួន៦០ដុំតូច, ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត, ទៀនវស្សា២គូរ, ប្រេងកូឡា ចំនួន១០ដុំ, ប្រេងខ្យល់ ចំនួន១០ដុំ, ម៉ាសចំនួន៤០ប្រអប់មាន២០០០ម៉ាស់, អាល់កុលសម្លាប់មេរោគ ចំនួន៨កាន, ដបសម្រាប់ដាក់អាល់កុល ចំនួន២០ដប, ស្លាដក់ចំនួន១៩២ និងបច្ច័យចំនួន៤លានរៀល។

ទេយ្យវត្ថុសម្រាប់វត្តព្រះពុទ្ធអណ្ដែតរង្សី រួមមាន៖ អង្ករ១តោន, ត្រីខ ចំនួន១កេស មាន១០យួរ, មីចំនួន៤កេសធំ (៣០កេសតូច), ត្រីងៀតចំនួន១០គីឡូ, សាច់ក្រកចំនួន១០គីឡូ, សាច់ជ្រូផាត់ចំនួន១០គីឡូ, ទឹកដោះគោខាប់ ចំនួន២កេស, កាហ្វេ ចំនួន៥កញ្ចប់ធំ, តែ ចំនួន២គីឡូក្រាម, ស្ករសចំនួន១បេ, អំបិលចំនួន១បេ, ប៊ីចេងចំនួន១បេ, ទឹកត្រីចំនួន៥យួរ, ទឹកស៉ីអ៉ីវចំនួន៥យួរ, សាប៊ូដុំ ចំនួន៣០ដុំតូច, ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត, ទៀនវស្សា១គូរ, ប្រេងកូឡា ចំនួន៥ដុំ, ប្រេងខ្យល់ ចំនួន៥ដុំ, ម៉ាសចំនួន២០ប្រអប់ មាន១,០០០ម៉ាស, អាល់កុលសម្លាប់មេរោគ ចំនួន៤កាន, ដបសម្រាប់ដាក់អាល់កុល ចំនួន១០ដប, ស្លាដក់ចំនួន៨ និងបច្ច័យចំនួន២លានរៀល។

ក្នុងឱកាសនោះផងដែរ លោកស្រី ហ៊ុន ម៉ាណា ក៏បានចែកជូននូវឃីតជាកញ្ចប់ ដែលមានជាសម្ភារប្រើប្រាស់ សម្លៀកបំពាក់មនុស្សចាស់ចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួម នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៩នេះ ក្នុងបរិយាកាសរីករាយក្រៃលែង៕