(ភ្នំពេញ)៖ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មាន មាតាបីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យមកទទួលផលបុណ្យទាំងនេះ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ម៉ៃ ម៉ូន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្នុងជួរគណៈអភិបាល អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងពិធីនោះដែរ លោកស្រីអភិបាលខណ្ឌ បានប្រគេនទ័យទាន ទ័យវត្ថុ គ្រឿងឧបភោគ បរិភោគជាច្រើនមុខ ដល់ព្រះសង្ឃ និងប្រគេនបច្ច័យផងដែរ។

សូមរំលឹកថា ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាប ជឿកម្មផល ។

ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគគ្រឹកគគ្រេង ធ្វើឲ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ ដល់សោតិន្ទ្រិយារម្មណ៍និគួរឲ្យរំភើបរីករាយពន់ប្រមាណ៕