(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ដោយបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់លោកអភិបាលក្រុងស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំជាអ្នកគ្រប់ គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ជាបន្ទាន់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះចំពោះអ្នកមានច្បាប់ត្រូវធ្វើពាក្យស្នើសុំឡើងវិញ ដើម្បីរដ្ឋបាលខេត្តពិនិត្យ និងគ្រប់ជាក់ស្ដែង។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង ស្រុក អភិបាល ក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសរុបមានជាង៣០០នាក់។

លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តថា ការបង្ក្រាបល្បែងស៊ីសង់នេះ បើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំត្រូវទទួលខុសត្រូវជាមួយស្រុកក្រុងហើយស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី។ ចំពោះបទល្មើសនេសាទក៏ដូចគ្នាដែរ, សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឲ្យអស់មិនឲ្យសល់ឡើយ បើឃុំស្រុកណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុក ត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ និងប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិប្រចាំការ២៤ ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទង គ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ចំពោះអ្នកមានស្នាដៃបង្ក្រាបបទល្មើសធំៗរដ្ឋបាលខេត្ត និងផ្ដល់រង្វាន់ជូន។ ជំរុញការចុះធ្វើអត្ត សញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតមនិងអត្តសញ្ញាណប័ណ្ណហួសសុពលភាពឲ្យ បានទាន់ពេលវេលាមុនពេលចុះឈ្មោះបោះឆ្នោត សកលនៅថ្ងៃទី២៨ ខែតុលានេះ។

ចំពោះការអភិវឌ្ឍភូមិឃុំ អភិបាលក្រុងស្រុកត្រូវជំរុញឲ្យមេភូមិធ្វើផែនទីនៅតាមភូមិ ក្នុងមួយអាទិត្យទៀតត្រូវមានលទ្ធផលរាយការណ៍មកខេត្ត។ហើយត្រូវធ្វើសួនច្បារនៅតាមសាលាឃុំ និងសាលាស្រុកឱ្យបានតាមការណែនាំ កន្លងមក។ ការដោះស្រាយទំនាស់នានានៅតាមមូលដ្ឋាន ក្នុងឆ្នាំនេះយើងរួមគ្នាដោះស្រាយបានជាង៨០០រឿងក្នុងនោះ១០០រឿង កំពុងដោះស្រាយ និង១៣០រឿង មិនទាន់ដោះស្រាយ ដូច្នេះត្រូវតែជំរុញការដោះស្រាយ ទំនាស់នៅសេ សសល់នេះឲ្យអស់នៅថ្ងៃទី៣០ ខែវិច្ឆិកា សំណុំរឿងដែលដោះស្រាយមិនចេញត្រូវបញ្ជូនទៅតុលាការ។

ផែនការត្រៀមដោះស្រាយ គឺការត្រៀមផែនការដោះ ស្រាយគ្រោះមហន្តរាយ លោកប្រធានគណៈបញ្ជាការឯកភាពខេត្ត បានកំណត់ឲ្យថ្នាក់ឃុំ ត្រូវមានអង្ករស្តុបទុកក្នុង ១ឃុំ ៥តោន, ថ្នាក់ស្រុក៥០តោន និងថ្នាក់ខេត្តត្រូវមាន ៤០០តោន។ ក្នុងនោះរដ្ឋបាលខេត្តនិងជួយក្នុងមួយឃុំមួយតោន នៅ៤តោនទៀត ថ្នាក់ឃុំត្រូវស្វែងរកពីក្រុមការងារនិងពីសប្បុរសជន។

ចំពោះផែនការបុណ្យអុំទូកថ្នាក់ខេត្តនិងប្រជុំពិភាក្សា ជាមួយថ្នាក់ស្រុករៀបចំធ្វើនៅមាត់ទន្លេក្រុងកំពង់ឆ្នាំង ដូច្នេះតាមស្រុកត្រូវជួសជុលទូកសម្រាប់អុំប្រ ណាំងឡើងវិញតាមមន្ទីរអង្គភាពត្រូវរៀបចំធ្វើប្រទីបបណ្តែត តាំងភ្លើងបំភ្លឺ និងបាញ់កាំជ្រួចអបអរសាទរ ក្នុងនោះលោក សៅ សុខា បានជួយឧបត្ថម្ភដល់ខេត្តកំពង់ឆ្នាំងចំនួន២០០លានរៀលផងដែរ៕