(ភ្នំពេញ)៖ លោក សាបូ អូហ្សាណូ អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ០១០៣៣០៣០៩(០១) អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៥-៤១ ផ្លូវ៥៨២ ភូមិ៧ សង្កាត់បឹងកកទី២ ខណ្ឌខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងអ្នកស្រី អ៊ុក រ៉ាវីន អាយុ៤៦ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ២៤១ ផ្លូវ៥១ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី និងមិនទទួលខុសត្រូវចំពោះ អ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក សាបូ អូហ្សាណូ បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី លេខ៨១៧ ល.ប ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទំហំ១០០ម៉ែត្រក្រឡានិងមាន ព្រំប្រទល់៖ខាងជើងទល់នឹង ចំណីផ្លូវ, ខាងត្បូងទល់នឹង អៀង តឹង, ខាងកើតទល់នឹងសាន់ ផល, ខាងលិចទល់នឹង លោក ណូ។

គាត់បានបញ្ជាក់ថា ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់សូមបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»