(កំពង់ស្ពឺ)៖ មូលនិធិ២៥រៀលរបស់វីតាល់ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ បានផ្តល់ជំនួយដល់សាលា សហគមន៍បុប្ផា ជាសហគមន៍បង្រៀន កុមារក្រីក្រ ដោយឥតគិតថ្លៃ ដែលមាន​ទីតាំងនៅ ភូមិអង្គទំលាប់ ឃុំសំរោងទង ខេត្តកំពង់ស្ពឺ។ វីតាល់ក៏បានពាំនាំភាពសប្បាយរីករាយក្តីរំភើប បូករួមទាំងអំណោយដូចជាប្រដាប់ ប្រដារក្មេងលេង សម្ភារៈ សិក្សា ព្រមទាំងថវិកាមួយចំនួន ជូនដល់កុមារក្នុងសហគមន៍ ប្រមាណជាង២០០នាក់ផងដែរ ។

លោក ជុនហៀង ថាវសិទ្ធិ ដែលជាអ្នកផ្តួចផ្តើម ដឹងនាំកម្មវិធីសប្បុរសធម៌នេះ បានលើកឡើងថា ប្រជាពលរដ្ឋ ខ្មែរទូទៅ ជាពិសេសអតិថិជនវីតាល់ ប្រាកដជាបានដឹងពីមូលនិធិ វីតាល់ ដែលក្រុម​ហ៊ុនយកចិត្តទុកដាក់បំផុត ចំពោះការងារសង្គម ។ វីតាល់ គឺសកម្មណាស់ចំពោះការងារមនុស្សធម៌ ព្រោះនេះគឺជាផ្នែកមួយនៃ ទស្សនៈ វិស័យរបស់ក្រុមហ៊ុន ។ ការឧបត្ថម្ភគឺ​មានគ្រប់រូបភាពនៃ អំពើមនុស្សធម៌ ដើម្បីជាសក្ខីភាពនៃការចូលរួមគាំទ្រ វីតាល់ បង្កើនឲ្យមូលនិធិ ២៥៛វីតាល់ កាន់តែរីកធំផ្អែកលើការគាំទ្រ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

 លោកបន្តថា ទាំងថ្នាក់ដឹកនាំ និង អគ្គនាយិការ វីតាល់តែងតែមានទឹកចិត្តសណ្តោសប្រពៃរបស់ និងយកចិត្ត ទុកដាក់ចំពោះជនរាសជរា វិស័យអប់រំ បរិស្ថាន វប្បធម៌។ ល។ ហើយលើកនេះក៏ដូចគ្នា ដើម្បីលើកទឹកចិត្ត ដល់សហគមន៍បុប្ផា ព្រមទាំងអបអសាទរដល់ទិវាកុមារអន្តរជាតិ មូលនិធិវីតាល់ នឹងពាំនាំ សម្ភារៈសិក្សា ប្រដាប់ប្រដារក្មេងលេង ផលិតផលវីតាល់ ព្រមទាំងថវិការមួយចំនួន សម្រាប់ចែកជូនដល់កុមារក្រីក្រ ក្នុងភូមិ អង្គទំលាប់នេះ ។ វីតាល់ ក៏មានជាការលេងហេ្គមចំនេះដឹង ការបង្រៀនពីការលាងដៃរ និងកម្មវិធីសប្បាយៗ ជាច្រើនទៀតសម្រាប់ក្មេងៗ​ដើម្បីទុកជាអស្សាវរីយ៍​ដ៏ល្អសម្រាប់ពួកគេក្នុងថ្ងៃសិទ្ធកុមារ។

សហគមន៍បុប្ផា ត្រូវបានបង្កើតឡើងដោយយុវតីម្នាក់ឈ្មោះ បុប្ផា អាយុត្រឹមតែ ២១ឆ្នាំដែលមានឆន្ទៈ និងទឹកចិត្ត មោះមុតក្នុងការពង្រឹងវិស័យអប់រំនៅក្នុងភូមិ ។ សហគមន៍ទទួលបង្រៀន បន្ថែមឥតគិតថ្លៃ សម្រាប់កុមារ សហគមន៍ ដើម្បីពង្រឹងចំណេះដឹងភាសាអង់គ្លេស និងសិល្បៈដោយឥតគិតថ្លៃ ជួនដល់កុមារនៅក្នុង ភូមិអង្គទំលាប់ ខេត្តកំពង់ស្ពឺ។ ប្រធាន​សមាគ​ម​កញ្ញា ខាន់ ចាន់បុប្ផា បាននិយាយថា មូលហេតុដែលនាងលះបង់ទាំងពេលវេលា ទឹកចិត្ត ព្រមទាំង ប្រាក់ កាក់ផ្ទាល់ខ្លួន ដើម្បីបង្កើតជាសហគមន៍ បង្រៀនឥតគិតថ្លៃនេះឡើងគឺ ដោយសារតែនាងចង់បណ្តុះ បណ្តាលក្មេងជំនាន់ក្រោយឲ្យស្រឡាញ់ការសិក្សា និងមិនងាយបោះបង់ការសិក្សាចោល ដូចកុមារៗ នៅជំនាន់ នាង ដែលមិត្តភក្ក័របស់នាងសឹងតែទាំងអស់ បានបោះបង់ការសិក្សាចោលទាំងខ្លូន នៅវ័យក្មេង។ នាងថា ស្នាមញញឹម ពោរពេញដោយក្តីសង្ឃឹមរបស់កុមារ គឺជាកំលាំងចិត្តដែលជម្រុញឲ្យនាងធ្វើ ការងារស្មគ្រ័ចិត្ត មួយនេះអស់ជាច្រើនឆ្នាំដោយមិនបានទទួលកម្រៃអ្វីមួយរៀលសោះ។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍​នៅក្នុងប្រទេសកម្ពុជាឲ្យ​មានភាព​កាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គម បានជាច្រើន «វីតាល់មោទ​នភាពផលិតផលជាតិ» ៕