(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា «ទំនប់អាងទឹក កុកអាន គឺមានសក្កានុពលយ៉ាងខ្លាំង ចំពោះពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលរស់ជុំវិញ ក៏ដូចជាពលរដ្​ឋរស់នៅ ក្រុងប៉ោយប៉ែតទាំងមូលតែម្តង»។ ការថ្លែងដូចនេះធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងសកម្មភាពបិទប្រកាសហាមឃាត់ ស្ដីពីការហាមឃាត់បរបាញ់ ឬដាក់ថ្នាំបំពុលយក​សត្វស្លាប ដើម្បីយកមកទទួលទាន។

ក្នុងនោះដែរលោកអភិបាលខេត្ត បានបន្តថា ទំនប់កុកអាន គឺជាអាំងទប់ផ្ទុកទឹកបានជាច្រើនម៉ែត្រគូប ធ្វើស្រែចំការ និងដើម្បីផលិតជាទឹកស្អាត ចែកចាយ​ជូនពលរដ្ឋរស់នៅជុំវិញក្រុងប៉ោយប៉ែតតែម្តង លើសពីនោះពលរដ្ឋរមានជីវភាពខ្វះខាតជាច្រើនគ្រួសារ បានទៅប្រកបមុខរបរ ជាអ្នកនេសាទលក្ខណះគ្រួសារជាច្រើននាក់ផងដែរ ដូច្នេះវាអាចកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋយើង។ លោក​បាន​បន្ថែម​ទៀតថា រាល់ថ្ងៃនេះ អាងទំនប់ទឹកកុកអាន មានកាអាសធាតុ ខ្យល់បរិសុទ្ធ សត្វស្លាបស្ទើគ្រប់ប្រភេទ ធ្វើអោយពលរដ្ឋជាច្រើននាក់បានមកទស្សនា កម្សាន្ត ស្ទូចត្រី បង់ត្រី មើលសត្វស្លាប​ហោះ​ហើរ ជាពិសេសនោះអាចចែវទុកលេង លេងទឹកកម្សាន្តផងដែរ។ ជាងនេះទៅទៀតអាងទឹកទំនប់កុកអាន អាចទាក់ទាញភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ប្រសិនជាមិនមានការបាញ់សត្វស្លាប ឬនេសាទ​ខុសច្បាប់។ លោកក៏សូមអំពាវនាដល់ប្រជាពលរដ្ឋ ឬអ្នកមានអំណាច មេត្តាបញ្ឈប់ការបាញ់សត្វស្លាប និងនេសាទជាបន្ទាន់ប្រសិនបន្តសកម្មភាពនេះ និងចាត់ការតាមផ្លូវច្បាប់។ លោកបានបញ្ជាក់ថា អូរខៃដន ជាអាងវិនិយោគដោយក្រុមហ៊ុនអានកូ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំប៉ោយប៉ែត មានសត្វស្លាប និងជីវចម្រុះរាប់រយប្រភេទរស់នៅតំបន់នេះ តែជាអកុសលត្រូវបានជនល្មើស មួយចំនួន​បានមកបរបាញ់ និងបំពុលសត្វសត្វជារៀងរាល់ថ្ងៃ។

បើតាមការអះអាងពីពលរដ្ឋដែរបានមករកត្រីនេសាទ បាននិយាយថា ពួកគាត់អាចរកត្រីបានពី៥គីឡូក្រាម ទៅ១៥គីឡូក្រាមក្នុងមួយថ្ងៃ ហើយ​យក​ទៅលក់ដូរ នៅលើទីផ្សារក្នុងតម្លៃ១ម៉ឺនរៀល​ក្នុងគីឡូក្រាម​ឯណោះ ហើយធ្វើអោយកូនចៅពួកគាត់​មាន​ថវិកាទៅរៀន​សូត្រ​បានដូចកូនអ្នក​ដទៃទៀតបាន៕