(ភ្នំពេញ)៖ «ឲ្យតែលឺជនបរទេសណា និយាយមិនល្អពីប្រទេសជាតិរបស់ខ្លួន នោះហើយជាចំណីដ៏ផ្អែមពិសារបស់វិទ្យុ អាស៊ីសេរី។ ពួកគេតែងសប្បាយចិត្តដោយ ឃើញប្រទេសជាតិ ត្រូវបានជនបរទេសជាន់ឈ្លី» នេះជាការលើកឡើងរបស់ លោក Sam Pinchivorn (ឈ្មោះនៅក្នុង Facebook) ដែលត្រូវបានគេដឹងថា ជាសកម្មជនគណបក្សប្រឆាំងមួយរូប រស់នៅសហរដ្ឋអាមេរិក បានផ្ញើមកកាន់ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។

ក្រៅពីការរិះគន់ដល់វិទ្យុអាស៊ីសេរីថា «មហិច្ចតានយោបាយដ៏ងប់ងល់របស់វិទ្យុអាស៊ីសេរី RFA ត្រូវបានលាតត្រដាងកាន់តែច្បាស់» សកម្មជនរូបនោះបានបញ្ជាក់នៅក្នុងលិខិតជាទស្សនៈរបស់លោកចំនួន៤សន្លឹកថា «យើងត្រូវបន្តរួមគ្នា កុំឲ្យមនុស្សមួយក្រុមតូច នៅក្នុងវិទ្យុអាស៊ីសេរីនេះបំភ័ន្ត បំភ្លៃ និងបំផ្លាញ សន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា និងសេចក្តីថ្លៃថ្នូររបស់ប្រជាជន កម្ពុជាដាច់ខាត»

ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម សូមអានលិខិតបញ្ចេញទស្សនៈបងប្អូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក៖