កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបនិងចាប់ខ្លួនមេចែកចាយ គ្រឿងញៀនម្នាក់ ដកហូតថ្នាំ៣កញ្ចប់
04-06-2016 10:42
(ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ បានបង្ក្រាបនិងចាប់ខ្លួនមេ ចែកចាយគ្រឿងញៀនម្នាក ស្ថិតនៅក្រុម១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយដកហូតថ្នាំចំនួន៣កញ្ចប់ ទូរស័ព្ទ១គ្រឿង និងសម្ភារមួយចំនួនទៀត។
មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សន ម៉ុងហេង អាយុ២៦ឆ្នាំ ស្រុកកំណើតភូមិ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់៕