(កំពត)៖ កុមារី២នាក់បានលង់ទឹកស្លាប់ ខណៈបបួលគ្នាទៅចុះលេងក្នុងទឹកត្រពាំង ចន្លោះពីម៉ោង៤ទៅ៥និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់​អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

សមត្ថកិច្ចមូលដ្នាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះ បានចេញពីផ្ទះ នាំគ្នាទៅលេងក្នុងទឹកត្រពាំងខាងលើ តាំងពីម៉ោង៤រសៀល ក្រុមគ្រួសារបាត់យូរ ក៏ដើររក ស្រាប់តែប្រទះ​ឃើញ​កុមារី​រងគ្រោះទាំង២នាក់លង់ទឹកស្លាប់អណ្តែតលើទឹកក្នុងត្រពាំង ហើយក៏ស្រង់យកមកតំកល់នៅផ្ទះចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

កុមារីរងគ្រោះទាំង២, ១-ឈ្មោះ ខុន វ៉ាន់នីដា អាយុ៥ឆ្នាំ និង ២-ឈ្មោះ ខាត់ សុខឃីម អាយុ១០ឆ្នាំ ទាំង២ រស់នៅផ្ទះក្បែរគ្នា ក្នុងភូមិ សង្កាត់កើតហេតុខាងលើ៕