(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​៤​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រង​របួសធ្ងន់​១២​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត ​សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​ រថយន្ត​ធុន​តូច​១​គ្រឿង​ ហើយមូលហេតុ​ ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​១​លើក​,​ បត់​គ្រោះថ្នាក់​២​លើក​, ​មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់​។​

​នៅ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,៧២១​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៣៦១​គ្រឿង​ និង​ពិន័យ​សរុប​ ២,៣៦០​គ្រឿង​៕​