(ភ្នំពេញ)៖ ប្រតិភូដឹកនាំ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ នាវេលាម៉ោងប្រមាណ២៣៖៣០នាទីរាត្រីថ្ងៃទី០៣ មិថុនានេះ ដើម្បីហ្វឹកហាត់ឡើងវិញ ត្រៀមជួបចិនតៃប៉ិ (តៃវ៉ាន់) នាល្ងាចថ្ងៃទី០៧ ខែមិថុនាសប្តាហ៍ក្រោយ ក្នុងជើងទី២ វិញម្តងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នេះជាការធ្វើដំណើរដ៏វែងអន្លាយរបស់ក្រុមបាល់ទាត់កម្ពុជា ដែលបានចាកចេញពីទឹកដិចិនតៃប៉ិ ឆ្ពោះទៅកាន់ទីក្រុង ហុងកុង មកចុះចតនៅទីក្រុងបាងកក ប្រទេសថៃ មុនហោះហើរត្រង់មកកម្ពុជាតែម្តង នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ចាន់ មិថុនា មន្រ្តីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។ សូមជំរាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តាមគម្រោងដោយសារតែនៅជួបបញ្ហាព្យុះភ្លៀងខ្លាំង ទើបត្រូវពន្យារពេលដល់យប់ថ្ងៃនេះវិញ៕