(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានចំនួន១០នាក់ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅវេលាម៉ោង ១៧៖០០នាទីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួមជាមួយកម្លាំងអន្តរាគមន៍ ចុះជួយអធិការដ្ឋាន បានចុះបង្ក្រាបទីតាំងគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផល ឃាត់ខ្លួនបានចំនួន ១០នាក់ ដកហូត ថ្នាំញៀនចំនួន ១កូនថង់តូច និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន»។

បច្ចុប្បន្នកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកថ្លា៕