(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ជាអភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ឱ្យលោក កែវ សុភា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ នាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមកឧបត្ថម្ភចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក សាំង អុីម សមាជិកប្រចាំការអនុសាខាកាកបាទក្រហមខណ្ឌ នៅគេហដ្ឋាន ក្នុងភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២២។

លោក កែវ សុភា ក្នុងឱកាសចូលរួមរំលែកទុក្ខនេះ បានពាំនាំនូវការផ្ដាំផ្ញើ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់សមាជិកប្រចាំការអនុសាខាកាកបាទក្រហមខណ្ឌ ដែលជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ពីសំណាក់លោក ជា ពិសី ភរិយា និងបុត្រា បុត្រី។

បន្ថែមពីនេះ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌទួលគោក បានបួងសួង និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសពលោក សាំង អុីម ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្រាប់ការចូលរួមរំលែកទុក្ខក្រុមគ្រួសារសពសមាជិកប្រចាំការអនុសាខាកាកបាទក្រហមខណ្ឌទួលគោក ពីសំណាក់លោក ជា ពិសី ភរិយា និងបុត្រា បុត្រី នាពេលនេះរួមមាន៖ ៥០០,០០០រៀល, អង្ករ១០០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ៤កេស៕