(ភ្នំពេញ)៖ គណៈប្រតិភូសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដឹកនាំដោយ សាកលវិទ្យាធិការបណ្ឌិត ជេត ជាលី បានទៅពិភាក្សាពង្រឹងសហប្រតិបត្តិការជាមួយភ្នាក់ងារអភិវឌ្ឍអន្តរជាតិស៊ុយអែដ (SIDA) និងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Stockholm សាកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មស៊ុយអែដ និងសាកលវិទ្យាល័យ Uppsala ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

សាកលវិទ្យាល័យទាំងបីខាងលើ គឺជាដៃគូរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីស៊ុយអែដ-RUPP ដែលគាំទ្រដោយ SIDA និងការសម្របសម្រួលដោយ ISP (កម្មវិធីវិទ្យាសាស្ត្រអន្តរជាតិ) និង SPIDER (កម្មវិធីស៊ុយអែតសម្រាប់ ICT ក្នុងតំបន់កំពុងអភិវឌ្ឍន៍)៕