(កែប)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារនាំយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៧ នៅក្នុងខេត្តកែប។

ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង៧នោះរួមមាន៖ វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស), វត្តមុនីរតន: (កែវក្រសាំង) មជ្ឈមណ្ឌលវិបស្សនាធុរ: វត្តសត្ថាធម្មវិហារ(ភ្នំពោន)។

ក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។ លោកស្រី បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
០១- អង្ករ១តោន
០២- ត្រីខ ចំនួន១កេស មាន១០យួរ
០៣- មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០គីឡូ
០៥- សាច់ក្រកចំនួន ១០គីឡូ
០៦- សាច់ជ្រូផាត់ចំនួន ១០គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន ១បេ
១១- អំបិលចំនួន ១បេ
១២- ប៊ីចេងចំនួន ១បេ
១៣- ទឹកត្រីចំនួន ៥យួ
១៤- ទឹកស៊ីអ៉ីវចំនួន ៥យួរ
១៥- សាប៊ូដុំចំនួន ៣០ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត
១៧- ទៀនវស្សា១គូរ
១៨- ប្រេងកូឡា ចំនួន ៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាសចំនួន ២០ប្រអប់ មាន ១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន ១០ដប
២៣- ស្លាដក់ចំនួន២៦៨
២៤- ថវិកាចំនួន ២លានរៀល។

បន្ទាប់មក លោកស្រី និងក្រុមការងារ ក៏បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកស្រី និងលោក ឌី វិជ្ជា ផ្ទាល់ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាក្នុងខេត្តកែប។

លោកស្រី ក៏បានសំណេះសំណាល និងសួរសុខទុក្ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកស្រី ក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។

ក្នុងឱកាសនោះ លោកស្រី ក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា៖
១- អង្ករ ៦បេ (ស្មើ៣០០Kg)
២- ត្រីខចំនួន ២០យួរ(២០០កំប៉ុង)
៣- មីចំនួន ៨កេសធំ (៤៨កេសតូច)
៤- ទឹកដោះគោខាប់ចំនួន ២កេះ (៩៦កំប៉ុង)
៥- ត្រីងៀតចំនួន ៥គីឡូក្រាម
៦- សាច់ក្រកចំនួន ៥គីឡូក្រាម
៧- សាច់ជ្រូកផាត់ចំនួន ៥គីឡូក្រាម
៨- ប៊ីចេងចំនួន ៥គីឡូក្រាម
៩- ស្ករសចំនួន ៥គីឡូក្រាម
១០- ទឹកត្រី ចំនួន ៨យួរ ស្មើនឹង ៤៨ដប
១១- ទឹកស៊ីអ៉ីវចំនួន ៨យួ (៤៨ដប)
១២- ម៉ាស ចំនួន ១០ប្រអប់ (៥០០ម៉ាស)
១៣- សាប៊ូ ៥១ដុំ
១៤- កន្សែងជូតខ្លួនចំនួន ៤៤កន្សែង
១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត
១៦- ទឹកសុទ្ធអារុណចំនួន ៥០កេស
១៧- កាបូបសិក្សាចំនួន ២៦កាបូប (ស្រី១១នាក់)
១៨- កញ្ចប់សម្រាប់សិស្សអាយុលើស ១៨ឆ្នាំ (ស្រី៨នាក់)
១៩- ថវិកាក្នុងកញ្ចប់កុមារអាយុលើស ១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន ៥០ដុល្លារ។
២០- ថវិកាសម្រាប់មណ្ឌលចំនួន ២លានរៀល៕