(បន្ទាយមានជ័យ)៖ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ បានប្រមូលផលមើមដំឡូងមី ដែលដាំដុះដីចំការក្នុងអង្គភាព ចំនួន ៦៥០០ម៉ែត្រការ៉េ លក់ឲ្យអាជីវករលានដំឡូង ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការប្រមូលផល បានធ្វើឡើងនៅទី០១ ខែកញ្ញា ឆ្នាំ២០២២។

ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានជំរុញឲ្យកងទ័ពនិងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាការច្នៃប្រតិដ្ឋធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត និងសល់ថវិកាកសាងអង្គភាព។

សូមបញ្ជាក់ថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ធ្វើការដាំដំណាំច្រើនមុខទៀតដូចជា ចេក ស្វាយ ខ្នុរ ដូង អំពៅ ទៀប ជាដំណាំយុទ្ធសាស្រ្តផងដែរ៕