(ក្រចេះ)៖ នៅសាលប្រជុំមន្ទីរគណបក្សខេត្តក្រចេះ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោកស្រី សៅ សុគន្ធារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រគរ, លោក អ៊ុយ ភារក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក វន សុវណ្ណារី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ក្រចេះ, លោក ឈា ផល្លី សមាជិកគណ:កម្មាធិការគណបក្សខេត្ត, លោក ញឹប វិចិត្រ ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានសង្កាត់កោះទ្រង់ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុងក្រចេះ ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ មណ្ឌសុខភាព និងប៉ុស្តិ៍សុខាព នាយកសាលា និងតំណាងសាលារៀន ប៉ុស្តិ៍នគរបាល និងស្មៀន ប្រធាន-អនុប្រធានយុវជនបក្ស យុវនារី សន្តិភាព ក្រុម១៥៧ សរុបវត្តមានចូលរួមចំនួន ២៧៦នាក់។

នៅក្នុងកិច្ចប្រជុំនោះ លោក ឈឿន ប៊ុណ្ណារ័ត្ន បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ ព្រមទាំងបានដាក់ទិសដៅបន្តចំនួន៦ចំណុចដែលមានខ្លឹមសារដូចខាងក្រោម៖

*ទី១៖ បន្តយកចិត្តទុកដាក់ចំពោះសមាជិក បក្សដែលត្រូវដល់អាយុចុះឈ្មោះបោះឆ្នោតថ្មីនាពេលខាងមុខតាមប្រតិទិនរបស់ គ.ជ.ប
*ទី២៖ បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនក្នុងសង្កាត់ទាំង៥ ដើម្បីទប់ស្កាត់ការគំរាមកំហែងសុខភាព និងធានាសុវត្ថិភាព និងប្រក្រតីភាពសង្គម
*ទី៣៖ បន្តចុះធ្វើអំពើល្អជាមួយប្រជាជនតាមខ្នងផ្ទះ និងចុះសួរសុខទុក្ខជាប្រចាំជាមួយសមាជិកបក្សដែលជួបការលំបាក និងមានសំណូមចាំបាច់នានា
*ទី៤៖ ចំពោះការពង្រឹង និងការបង្កើនសមាជិកថ្មី ត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ គ្រប់មុខសញ្ញាថ្មី ដោយអូសទាញតាមរយៈការធ្វើអំពើល្អ ពន្យល់ពីគោលនយោបាយដឹកនាំរបស់បក្ស ដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ និងបង្ហាញពីសមិទ្ធិផលធំៗ ដែលគណបក្សសម្រេចបានជូនជាតិ និងប្រជាជន
*ទី៥៖ ពង្រឹងតួនាទី និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាសង្កាត់ ភារកិច្ចរបស ស្មៀន បុស្តិ៍នគរបាលរដ្ឋបាល ក្នុងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន
*ទី៦៖ ពិនិត្យ និងតាមដាន ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាព ឆ្នាំ២០២៣ ឲ្យបានម៉ឺងម៉ាត់ និងត្រូវតែកំណត់គោលដៅយកឈ្នះឲ្យបានដាច់ខាត និងឈ្នះលើសពីឆ្នាំ២០២២ សម្រាប់មូលដ្ឋានក្រុងក្រចេះ។

មុននឹងបញ្ចប់លោក ឈឿន ប៊ុណ្ណារ័ត្ន បានផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ សមាជិកគណៈកម្មាធិការសង្កាត់ទាំង៥ ចំនួន១៦៦នាក់ក្នុងម្នាក់២ម៉ឺនរៀល និងបានប្រគល់អំពូលសូឡាចំនួន១៩០អំពូល និងបង្គោលអំពូលចំនួន៩០ ដែលជាអំណោយរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧកញ៉ា ធាង ទ្រី ជូនដល់គណៈកម្មាធិការគណបក្ស តាមសង្កាត់ទាំង៥ សម្រាប់ប្រើប្រាស់តាមស្នាក់ការបក្ស មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សាលារៀន និងវត្តអារាមនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះរួមមាន៖

*ទី១៖ សង្កាត់កោះទ្រងចំនួន១៩អំពូល
*ទី២៖ សង្កាត់ក្រចេះចំនួន៤០អំពូល និងបង្គោលចំនួន២២បង្គោល
*ទី៣៖ សង្កាត់រកាកណ្តាលចំនួន១៩អំពូល និងបង្គោលចំនួន១១បង្គោល
*ទី៤៖ សង្កាត់ក្រគរចំនួន៣០អំពូល និងបង្គោលចំនួន១៥បង្គោល
*ទី៥៖ សង្កាត់អូរឫស្សីចំនួន៧២អំពូល និងបង្គោលចំនួន៤២បង្គោល
*ទី៦៖ សកលវិទ្យាល័យក្រុងក្រចេះចំនួន១០អំពូល៕