(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៤១៥,៩០៧នាក់ (ស្លាប់ ៤៣,១១៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៦៦,៥១៨នាក់ (ស្លាប់ ១៥៧,៦០៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៨៧,៣០៨នាក់ (ស្លាប់ ៣៦,២៣៤នាក់)
* ថៃ ឆ្លងចំនួន ៤,៦៥៦,៩១១នាក់ (ស្លាប់ ៣២,៣៧៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៨៦,៣៩៥នាក់ (ស្លាប់ ៦១,៩១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៤៣,២៣៦នាក់ (ស្លាប់ ១,៥៩៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៥,៣៩៩នាក់ (ស្លាប់ ១៩,៤៣៩នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៤,២៧៣នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៦៣៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕