(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន ១៨១ គ្រួសារបន្ថែមទៀត បានចាប់ឆ្នោតជ្រេីសរេីសដីឡូតិ៍នៅតំបន់រុនតាឯក ដែលធ្វេីឱ្យ ចំនួនសរុបនៃប្រជាពលរដ្ឋចាប់ឆ្នោតជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក កេីនដល់ ១១១៧ គ្រួសារហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលការចាប់ឆ្នោតនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕