(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ទទួលបានរូបភាព៤សន្លឹកពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ប៉ុន្ដែមិនទាន់ដឹងថា ថតនៅពេលណា, នៅកន្លែងណា ហើយអ្នកណាជាអ្នកថតនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ម្ចាស់គណនី Facebook ដែលផ្ញើរូបថតជូនសម្ដេចនេះឈ្មោះ «យុវជនតេជោ» ហើយម្ចាស់គណនីនេះ តែងតែផ្ញើជូនសម្ដេចក្នុងដំណាក់កាលចរចាស្វែងរកសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «សូមអរគុណបងប្អូនដែលមានឈ្មោះថា យុវជនតេជោ ដែលតែងតែផ្តល់រូប​ថតកាល​ពីដំណាក់កាលចរចាស្វែងរកសន្តិភាពមកដល់ខ្ញុំរយៈ messenger Facebook។ រូបថតទាំងនេះ ខ្ញុំពិតជាមិនដែលបានឃើញ និងមិនដឹងថា ថតពេលណា? នៅកន្លែងណា? និងអ្នកណាជាអ្នកថត?នោះឡើយ»

សូមជម្រាបថា មួយរយៈចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន តែងតែទទួលបានរូបភាពជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយរូបភាពទាំងនោះ ជារូបភាពកាលពីអតីតកាល ដែលភាគច្រើនសម្ដេចមិនដែលបានឃើញនោះទេ៕