(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៧២,៤៩៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥៨,០១២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៥,៣១២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៦,៥៦០នាក់
៤៖ អាយុ៥ឆ្នាំ ៤២១,៥៤៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៦១,០៦៩នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,០៣៨,៨៦១នាក់, ដូសទី៤ចំនួន ៤,០៤៧,២២០នាក់ និងដូសទី៥ចំនួន ៦៦១,៥២៨នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕