(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោក Gerardo Peñalver Portal អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងាររបស់នៅកម្ពុជា ពីថ្ងៃទី០១ ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២។

ជំនួបនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៕