(ភ្នំពេញ)៖ នាឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧកញ៉ាបណ្ឌិត ចិត្រ សេរីសុភ័ក្រ្ដ និងលោកជំទាវ បណ្ឌិត ឡាវរ៉ូភិនយ៉ូ សាក់សិនថាន់ សូមជូនពរអ្នកឧកញ៉ា គិត ម៉េង ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមចំពោះសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Royal Group។

ជាថ្មីម្ដងទៀតយើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕